ទំព័រដើម > សេចក្តីសង្ខេប > ការណែនាំពី EPS

ណែនាំអំពីប្រព័ន្ធអនុញ្ញាតការងារ

ប្រព័ន្ធអនុញ្ញាតមុខរបរអនុញ្ញាតឲ្យនិយោជកដែលមិនមានលទ្ធភាព
ជួលកម្លាំងពលកម្មក្នុងស្រុកឲ្យអាចជួលពលករបរទេសដោយស្របច្បាប់
(រដ្ឋាភិបាលកូរ៉េឬអង្គភាពសាធារណៈដំនើរការការគ្រប់គ្រងពលករបរទេស)


ប្រើប្រាស់កម្លាំងពលកម្មធានានូវឳកាសការងាររបស់ពលករក្នុងស្រុក

  • សំរេចចំនួនកំណត់នៃកម្លាំងពលកម្មដោយពិចារណាលើ ការផ្គត់ផ្គង់ធនធានមនុស្សនិងនិន្នាការតំរូវការដូចជាស្ថានភាព សេដ្ឋកិច្ចកូរ៉េនិងទីផ្សារពលកម្មក្នុងស្រុកប្រចាំឆ្នាំ 
  • អនុញ្ញាតនិយោជកឲ្យជួលពលករបរទេសនៅក្នុងឧស្សាហកម្មខ្វះខាតកម្លាំងពល កម្មដូចជាកសិកម្មនិងចិញ្ចឹមសត្វ នេសាទ សំនង់និងផលិតកម្មតិចជាង៣០០ពលករជាប្រក្រតី

ភាពច្បាស់លាស់នៃការជ្រើសរើសកម្លាំងពលកម្មបរទេសនិងដំណើរការ
ណែនាំ និងការអនុវត្តន៍ការពារអំពើពុករលួយនិងដំនើរការបញ្ជូនមិនប្រក្រតី

  • អង្គភាពឬភ្នាក់ងាររដា្ឋភិបាលគ្រប់គ្រងដំណើរការជ្រើសរើសកម្លាំងពលកម្មនិង ណែនាំផ្អែកលើអនុសារណៈយោគយល់ដោយរដា្ឋភិបាលទាំងសងខាង មជ្ឈមណ្ឌលការងារនិង HRD Korea)

ជ្រើសរើសពលករបរទេសដែលសាកសមដោយយោងតាមតំរូវការរបស់និយោជក

  • ជ្រើសរើសពលករដែលមាន កំរិតជំនាញនិងសមត្ថភាពភាសាកូរ៉េ

ការពារសិទ្ធមនុស្សរបស់ពលករបរទេស


អនុវត្តន៍ភាពស្មើរគ្នារវាងជនជាតិកូរ៉េនិងពលករបរទេសនៅលើសំនុំពាក្យនិង
ការសង្កេតលើច្បាប់និង គោលការណ៍ទាក់ទងពលកម្មដូចជាច្បាប់បទដ្ឋានការងារ ច្បាប់ស្តីពី
ប្រាក់ខែអប្បបរមានិងច្បាប់ស្តីពីសុខភាពនិងសុវត្ថិភាព