ទំព័រដើម > និតិវិធីជ្រើសរើសឲ្យធ្វើការ > ចូលមកកាន់ប្រទេសកូរ៉េ

ចូលមកកាន់ប្រទេសកូរ៉េ

CCVI (លិខិតសំរាប់បញ្ជាក់ពីការផ្តល់ឲ្យ ទិដ្ឋាការ)និងទិដ្ឋាការ

  • នៅពេលមានការយល់ព្រមរវាងនិយោជកនិងពលករ នោះនិយោជក អាចស្នើសំរាប់ CCVI របស់ពលករទៅកាន់ក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េ។ ក្រសួងយុត្តិធម៌ចេញ CCVI នូវក្រោយពិនិត្យគ្រប់ពលករនីមួយៗ
  • ពលករបរទេសដែលទទួលបាន CCVIដាក់សំរាប់ទិដ្ឋាការទៅកាន់ស្ថានទូត នៃសាធារណៈរដ្ឋកូរ៉េនៅក្នុងប្រទេសដែលជាភ្នាក់ងារបញ្ជូន

ពេលវេលាចូលប្រទេសកូរ៉េ

  • អ្នកដែលទទួលបានទិដ្ឋាការគួរតែរៀបចំសំរាប់ការចូលមកកាន់ ប្រទេសកូរ៉េនៅក្នុងថ្ងៃដែលបានកំនត់ដោយ HRD Korea ដូចជា ការកក់សំបុត្រយន្តហោះ
  • កិច្ចសន្យាការងារនិងលិខិតបញ្ជាក់ពិនិត្យសុខភាពតម្រូវឲ្យមានមុន ពេលចូលមកប្រទេសកូរ៉េ

ការចូលមកកាន់ប្រទេសកូរ៉េនិងបណ្តុះបណ្តាលការងារ

  • នៅពេលចូលមកកាន់ប្រទេសកូរ៉េពលករបរទេសត្រូវការពាក់ឯកសណ្ឋាន និងផ្លាកឈ្មោះដែលចែកជូនដោយភ្នាក់ងារបញ្ជូនពលករ
  • ពលករចូលមកប្រទេសកូរ៉េនៅក្នុងថ្ងៃ
  • ដែលបានកំនត់ដោយ HRD Korea ត្រូវតែបានណែនាំឲ្យទៅកាន់មជ្ឈមណ្ឌល បណ្តុះបណ្តាលការងារតាមរយៈការចូល ជាផ្លូវការក្រោមការណែនាំរបស់ HRD Korea នៅព្រលានយន្តហោះ។
  • ពលករបរទេសត្រូវតែបំពេញការបណ្តុះបណ្តាលសំរាប់រយៈពេល២០ម៉ោង (៣ថ្ងៃនិង២យប់)ក្រោយពេលចូលប្រទេសកូរ៉េ