ទំព័រដើម

ចុះហត្ថលេខាកិច្ចសន្យាបទដ្ឋានការងារ

កិច្ចសន្យាបទដ្ឋានការងារ

 • កិច្ចសន្យាបទដ្ឋានការងារគឺត្រូវបានជ្រើសរើសនៅពេលចុះហត្ថលេខា លើកិច្ចសន្យាការងាររវាងនិយោជកនិងពលករបរទេស
 • មាតិកានៃកិច្ចសន្យាការងារ
  • រយៈពេលកិច្ចសន្យាការងារ
  • ទីកន្លែងធ្វើការ ពិពណ៌នាការងារ
  • ម៉ោងធ្វើការ ម៉ោងឈប់សំរាកនិងថ្ងៃឈប់សំរាក
  • ចំណែកប្រាក់ខែ របៀបនិងពេលវេលាបើកប្រាក់ខែ
  • បញ្ហាផ្សេងទៀតទាក់ទងនឹងលក្ខខ័ណ្ខការងារដែលតម្រូវ ឲ្យមានភាពជាក់លាក់រវាងនិយោជកនិងពលករបរទេស
 • រយៈពេលការងារសាកល្បងអាចកំនត់ជាអតិបរមាគឺ៣ខែនិងរយៈពេល អាចគិតចាប់ពីថ្ងៃចាប់ផ្តើមការងារពិតប្រាកដ។នៅក្នុងរយៈពេលការងារសាក ល្បងគេអាចកាត់ប្រាក់ខែ១០%ចេញពីប្រាក់ខែអប្បបរមា ឬក៏ច្រើនជាងនេះ។
 • កិច្ចសន្យាការងារមានប្រសិទ្ធភាពគិតចាប់ពីថ្ងៃពលករចូលមកកាន់ប្រទេសកូរ៉េ

របៀបចុះហត្ថលេខាលើកិច្ចសន្យាការងារ

 • នៅពេលដែលពលករជាក់លាក់ណាមួយ ត្រូវបានជ្រើសរើសដោយនិយោជក នោះ កិច្ចសន្យាបទដ្ឋានការងារនឹងត្រូវផ្ញើរមកកាន់ ភ្នាក់ងារបញ្ជូនពលករដោយ HRD Korea
 • ភ្នាក់ងារបញ្ជូនពលករផ្តល់ដំនឹងពីមាតិកា នៃកិច្ចសន្យាការងារទៅកាន់ពលករនិង រាយការណ៍គោលបំនងរបស់ពលករ មកកាន់ HRD Korea

កំនត់សំគាល់សំរាប់ការចុះហត្ថលេខាលើកិច្ចសន្យាការងារ

 • ប្រសិនកិច្ចសន្យាការងារត្រូវបានច្រានចោលដោយហេតុផលរបស់ពលករ នោះពាក្យសុំធ្វើការត្រូវបានផ្អាករយៈពេល១ឆ្នាំ
 • ប្រសិនបើពលករបរទេសមិនពេញចិត្តជាមួយនឹងមាតិកានៃកិច្ចសន្យាទេ នោះ ពលករអាចបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាតែម្តងគត់ ប៉ុន្តែបើបដិសេធ ២ដង នោះសំនុំពាក្យសុំធ្វើការរបស់ពលករនឹងត្រូវផ្អាករយៈពេល១ឆ្នាំ។