ទំព័រដើម > សិទ្ធ និង កាតព្វកិច្ច > កាតព្វកិច្ចស្របច្បាប់

កាតព្វកិច្ចស្របច្បាប់

ការបំពេញការបណ្តុះបណ្តាលការងារ

  • ពលករបរទេសគួរបំពេញឲ្យបានការបណ្តុះបណ្តាលការងារដែលធ្វើ ឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលការងារយោងតាមពេលចូលមកប្រទេស កូរ៉េ

ពិនិត្យសុខភាព

  • ពលករបរទេសត្រូវតែឆ្លងកាត់ការពិនិត្យ សុខភាពកំឡុងពេលបណ្តុះបណ្តាលការងារ
  • អ្នកដែលធ្លាក់ការពិនិត្យសុខភាពគឺតម្រូវ ឲ្យពិនិត្យជាលើកទី២។ប្រសិនបើគេនៅ តែធ្លាក់ក្នុងការពិនិត្យលើកទី២ទៀតនោះ គេនឹងត្រូវបញ្ជូនត្រឡប់មកប្រទេសកំណើតខ្លួនវិញ។

ចុះឈ្មោះសំរាប់ការធានារ៉ាប់រងសំខាន់ទាំង៤

  • ពលករបរទេសគួរចុះឈ្មោះសំរាប់ការធានារ៉ាប់រងទាំង៤ កំឡុងពេលបណ្តុះបណ្តាលការងារ(ធានាលើថ្លៃធ្វើមាតុភូមិនិវត្តន៍, ធានាការរងគ្រោះថ្នាក់)
    • ការធានារ៉ាប់រងលើថ្លៃធ្វើមាតុភូមិនិវត្តន៍គឺសំរាប់សំបុត្រយន្តហោះ មកកាន់ប្រទេសកំណើតនៅពេលពលករធ្វើមាតុភូមិនិវត្តន៍
    • ធានារ៉ាប់រងលើគ្រោះថា្នក់គ្របដណ្តប់លើរបួសមិននៅក្នុងការងារនិងជម្ងឺផ្សេងៗ

កិច្ចសន្យាការងារថ្មីនិងការអនុញ្ញាតពន្យារយៈពេលស្នាក់នៅ

  • នៅពេលកិច្ចសន្យាការងារអស់សុពលភាព នោះកិច្ចសន្យាការងារត្រូវតែធ្វើជាថ្មី។ ប្រសិន បើកិច្ចសន្យាត្រូវបានធ្វើថ្មី នោះការអនុញ្ញាត សំរាប់ការពន្យារយៈពេលស្នាក់នៅនឹងត្រូវ បានទទួលនៅការិយាល័យអន្តោប្រវេសន៍ក្នុងស្រុក

ការផ្លាស់ប្តូរការងារ

  • ពលករចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន ដែលខ្លួនបានចុះហត្ថលេខាយល់ព្រមធ្វើការជាមួយ។
  • ពលករមិនអាចចាកចេញពីកន្លែងធ្វើការដោយគ្មានហេតុផល សំរាប់ការងារនៅកន្លែងផ្សេងនោះទេ
  • ការផ្លាស់ប្តូរកន្លែងធ្វើការគឺអនុញ្ញាតដោយមានកំនត់