ទំព័រដើម > សិទ្ធ និង កាតព្វកិច្ច > សិទ្ធស្របច្បាប់

សិទ្ធិស្របច្បាប់

ការអនុវត្តន៍ច្បាប់ទំនាក់ទំនងពលកម្មជាតិ

 • ច្បាប់ទំនាក់ទំនងពលកម្មជាតិដូចជាច្បាប់បទដ្ឋានការងារ, ច្បាប់ប្រាក់ខែអប្បបរមា,ច្បាប់សុខភាពនិងសុវត្ថិភាពឧស្សាហកម្ម ដែលបានអនុវត្តន៍សំរាប់ពលករបរទេសនិងជនជាតិកូរ៉េយ៉ាងស្មើភាពគ្នា
 • ការមើលថែទាំសិទ្ធិគឺអាចធ្វើឡើងតាមរយៈការបង្កើនប្រសិទ្ធភាព លក្ខខ័ណ្ឌការងារនិងគណះកម្មាធិការទំនាក់ទំនងពលកម្មនៅក្នុងករណី ដែលការប្រព្រឹត្តខុសនឹងច្បាប់ដោយនិយោជកដូចជាល្មើសនឹងកិច្ចសន្យា ការងារ ការបណ្តេញពលករដោយមិនសមហេតុផល ។ល។
 • ប៉ុន្តែច្បាប់ទំនាក់ទំនងជាតិគឺមិនធ្វើឡើងដើម្បីអ្នកដែលជួលពលករ ឲ្យធ្វើការជាលក្ខណះគ្រួសារឬសំរាប់ថែទាំអ្នកជម្ងឺនោះទេ (ពលករបរទេសមានសិទ្ធិស្មើរគ្នានិងពលករក្នុងស្រុក)
 • ក្រៅពីនេះតាមច្បាប់បទដ្ឋានការងារអំពីចំនុចម៉ោងធ្វើការ/ថ្ងៃឈប់សំរាក/ ម៉ោងសំរាកគឺមិនត្រូវបានអនុវត្តន៍សំរាប់ពលករបរទេសដែលធ្វើការក្នុងវិស័យ កសិកម្មនិងចិញ្ចឹមសត្វនិងនេសាទនោះ ទេ(អនុវត្តន៍ស្មើរគ្នាសំរាប់ពលករបរទេសនិងកូរ៉េ)
ច្បាប់បទដ្ឋានការងារ
 • ម៉ោងធ្វើការតាមបទដ្ឋានគឺ៤០(៤៤)ម៉ោង ក្នុងមួយសបា្តហ៏(៨ម៉ោងក្នុងមួយថ្ងៃ)។ ម៉ោងធ្វើការអាចលើសអាស្រ័យលើភាគីទាំងសងខាង។
 • ប្រាក់ខែរបស់ពលករនឹងបើកជាទៀងទាត់រំលងមួយខែជាសាច់ប្រាក់ឬតាមរយៈ គណនេយ្យធនាគារនៅក្នុងថ្ងៃជាក់លាក់ណាមួយនៅក្នុងកិច្ចសន្យា
 • ពលករបរទេសគឺកំនត់ឲ្យទទួលបានប្រាក់បន្ថែមម៉ោង សំរាប់ការងារបន្ថែមឬលើសម៉ោងនៅពេលយប់(២២:០០-៦:០០) ឬការងារនៅក្នុងថ្ងៃឈប់សំរាក។(មិនអនុវត្តន៍ក្នុងក្រុមហ៊ុនដែលមាន បុគ្គលិក៤ឬតិចជាង៤នាក់នោះឡើយ)
 • ពលករបរទេសគឺកំនត់ឲ្យទទួលបានប្រាក់ចូលនិវត្តន៍នៅពេល គាត់នៅតែបន្តធ្វើការលើសរយៈពេល ១ឆ្នាំ(មិនអនុវត្តន៍ក្នុងក្រុមហ៊ុនដែលមាន បុគ្គលិក៤ឬតិចជាង៤នាក់នោះឡើយ)
ច្បាប់ប្រាក់ខែអប្បបរមា
 • ពលករបរទេសអាចទទួលបានប្រាក់ខែអប្បបរមាដែលកំនត់ដោយច្បាប់
ច្បាប់ធានារ៉ាប់រងការសងថ្លៃគ្រោះថ្នាក់នៅក្នុងកន្លែងធ្វើការ
 • នៅក្នុងករណីមានរបួសឬមានគ្រោះថា្នក់នៅពេលធ្វើការ សំនងសំរាប់
 • ការព្យាបាលនិងថ្លៃថ្នាំ សំនងការព្យួរអាជីវកម្ម សំនងសំរាប់ពិការភាព សំនង
 • របស់គ្រួសារពលករអាចត្រូវបានទទួល

ដាក់ពាក្យសុំធានារ៉ាប់រងសង្គម

 • ធានារ៉ាប់រងលើសំនងគ្រោះថ្នាក់នៅក្នុងកន្លែងធ្វើការ, ធានារ៉ាប់រងសុខភាពជាតិ ថវិការជាតិ(អនុវត្តន៍គោលការណ៍ទៅវិញទៅមក) ត្រូវបានអនុវត្តន៍

ហាមប្រាមការរើសអើងគ្នា

 • ការរើសអើងពលករបរទេសត្រូវបានហាមប្រាមនៅក្នុងមាត្រាទី២២ នៃច្បាប់(ប្រឆាំងការរើសអើង)
 • ប៉ុន្តែអនុញ្ញាតឲ្យមានការវាយតម្លៃលើសមត្ថភាពការងារនិងលទ្ធភាព ធ្វើការងាររបស់ពលករ។

វិន័យលើរយៈពេលការងារ

 • ពលករបរទេសអាចធ្វើការនៅក្នុងប្រទេសកូរ៉េ៣ឆ្នាំជាអតិបរមា ប៉ុន្តែមិនអាចយកគ្រួសារមកជាមួយនោះទេ។ ក្រោយពេលផុតកំនត់រយៈ ពេលស្នាក់នៅ ពលករបរទេសគួរតែចាកចេញពីកូរ៉េហើយពលករមិនអាច បន្តធ្វើការនៅក្នុងប្រទេសកូរ៉េក្នុងរយៈពេល៦ខែគិតចាប់ពីថ្ងៃចាកចេញពី ប្រទេសកូរ៉េ(រយៈពេលហាមឃាតការធ្វើការងារ)នៅក្នុងមាត្រានៃច្បាប់ EPS (មាត្រាទី១៨នៃច្បាប់ការងារ ។ល។របស់ពលករបរទេស)
 • ប៉ុន្តែពលករដែលផុតកំនត់រយៈពេលស្នាក់នៅគឺអាចពន្យាការស្នាក់នៅបាន ២ឆ្នាំទៀតអាស្រ័យលើការធ្វើកិច្ចសន្យាការងារថ្មីនៅពេលដែលនិយោជកស្នើ ពលករឲ្យធ្វើការបន្តទៀតមុនពេលចាក ចេញពីកូរ៉េ។(មាត្រាទី១៨②នៃច្បាប់ការងារ។ល។ នៃពលករបរទេស)